|
|
ពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី4 ឆ្នាំ2024 នេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅចុងខែសីហានេះហើយ ខណៈក្រុមទាំង12ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងគ្នា។
ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាកំពូលៗរួមមានឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងថ្ងៃប្រកាសបើកការប្រកួតកាលល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2024។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តកីឡាករតំណាងវិទ្យាល័យទាំង12ឲ្យខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាពដើម្បីឈានទៅដណ្ដើមជើងឯកសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់វិស័យឯកជនពិសេស AIA ដែលបន្តចូលរួមសហការឧបត្ថម្ភជាមួយ ស.ស.យ.ក រៀបចំនូវពានរង្វាន់បាល់ទាត់នេះជាបន្តបន្ទាប់។ សង្ឃឹមថាវិស័យឯកជនផ្សេងៗទៀតងាកមកចូលរួមលើវិស័យកីឡានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ នេះឡើងកាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2024 នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ឆ្នាំ2024 ដោយមានក្រុមចំនួន12វិទ្យាល័យចូលរួម និងប្រកួតរៀងរាល់ថ្ងៃពុធ-ព្រហស្បតិ៍ វេលាម៉ោង 3កន្លះនៅទីលានចំនួន3 វិទ្យាល័យជ្រោយចង្វា វិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ។
BUNDESLIGA WOLFSBURG VS HOFFENHEIM ...
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City មានបំណងចង់បន្តអាជីពរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានជះឥទ្ធិពលដោយមតិវិជ្ជមានអំពីក្របខ័ណ្ឌ Serie A ពីមិត្តរួមក្រុមបែលហ្ស៊ិក Romelu Lukaku និង Dries Mertens នេះបើយោងតាមអ្នកកាសែត Sacha Tavolieri ។...
Liverpool ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានខ្សែការពារស្តាំរបស់ Bayer Leverkusen Jeremie Frimpong ក្នុងនាមជាអ្នកជំនួសតំណែង Trent Alexander-Arnold ដែលបានប្រកាសពីការចាកចេញរបស់គាត់ពីក្លឹប។...
Ruben Amorim គ្រូបង្វឹករបស់ក្រុម Manchester United បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតមិនធ្លាប់មានដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបនៅអាយុត្រឹមតែ 40 ឆ្នាំ។...