|
|
ខ្សែបម្រើ Marco Verratti របស់ក្លឹប Paris St-Germain ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ស្របពេលកំពុងលំហែកាយនៅផ្ទះ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ កន្លងទៅ។
គួរបញ្ជាក់ថាពេលនេះ ប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមៗ។ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ ស្របពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយក៏មិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។ សម្រាប់ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ អាចប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ៕
ប្រភព ៖ Marca
Ruben Amorim គ្រូបង្វឹករបស់ក្រុម Manchester United បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតមិនធ្លាប់មានដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបនៅអាយុត្រឹមតែ 40 ឆ្នាំ។...
Chelsea បានកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ Conference League ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Wroclaw ប្រទេសប៉ូឡូញ នៅថ្ងៃទី 28 ខែឧសភា។...
អ្នកចាំទី Paris Saint-Germain និងម្ចាស់ជើងឯក Euro 2020 ជាមួយអ៊ីតាលី Gianluigi Donnarumma អាចផ្លាស់ប្តូរក្លឹបនៅចុងរដូវកាលនេះ ឬបន្ទាប់។...
EUROPA LEAGUE MANCHESTER UNITED VS ATHLETIC CLUB ...
EUROPA LEAGUE BODOE/GLIMT VS TOTTENHAM ...